(ព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ យកបាយឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កស្រាប់តែឆែកឃើញមានថ្នាំញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅកាស៊ីណូ មួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះ បានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ ក្នុងនោះ នៅក្នុងក្រដាស់ជូតមាត់ ១កញ្ចប់ និង ១កញ្ចប់ទៀតនៅក្នុងបារី។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនម្នាក់បានជិះរថយន្ត ១គ្រឿង ម៉ាក អាល់ហ្វាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AR-3377 បានយកបាយទៅឱ្យភ្ញៀវស្រីចំនួន ២នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅកាស៊ីណូ មួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះ បានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ ក្នុងនោះ នៅក្នុងក្រដាស់ជូតមាត់ ១កញ្ចប់ និង ១កញ្ចប់ទៀតនៅក្នុងបារី។
បច្ចុប្បន្នជនសង្ស័យ និងវត្តុតាង បានប្រគល់ទៅឱ្យកម្លាំងស្នងការនគរបាល ខេត្តព្រះសីហនុហើយ ដើម្បីចាត់ការតាមច្បាប់៕