គួរឲ្យសរសើរមែនទែន! ក្រុមហ៊ុន Rouy Infinity និងតំណាងអ្នកចែកចាយរបស់ខ្លួនបានចូលរួមចំណែកជួយសង្គម តាមរយៈកម្មវិធីសប្បុរសធម៌ “ក្តីសង្ឃឹម”

641

(កំពង់ឆ្នាំង)៖ ការចេះជួយគ្នា ទៅវិញទៅមកទើបធ្វើឲ្យសង្គមជាតិយើងមានការរីកចម្រើន។ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ Cam Asia បានដឹកនាំក្រុមការងារសប្បុរសធម៌ មានឈ្មោះថា “ក្តីសង្ឃឹម” មានការសហការយ៉ាងពេញទំហឹងពីក្រុមហ៊ុន Rouy Infinity Co.,Ltd និងមានការចូលរួមពី បងប្អូនសប្បុរសជនជាច្រើនរូប បានពាំនាំយកនូវអំណោយ មានដូចជា៖ ថវិកា សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់ក្មេងៗជាច្រើន ទៅចែកជូនដល់សិស្សានុសិស្សដែលកំពុងរៀននៅសាលាបឋមសិក្សាសំរោង ស្ថិតនៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពសប្បុរសធម៌នេះដែរ ក្រុមហ៊ុន Rouy Infinity បានចូលរួមយ៉ាងសកម្ម មានទាំងក្រុមតារាម៉ូឌែលប្រចាំក្រុមហ៊ុន និងតំណាងចែកចាយរបស់ខ្លួន ដោយបានបរិច្ចាគទាំងថវិកា រួមទាំងកម្លាំងកាយចិត្ត ដោយឆ្លៀតពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកជួយសង្គម តាមរយៈកម្មវិធីសប្បុរសធម៌របស់ក្រុមការងារ Cam Asia ដែលហៅថា “ក្តីសង្ឃឹម” ។ អ្នកនាង Jecica (ជេស៊ីកា) តំណាងឲ្យក្រុមហ៊ុន Rouy Infinity បានមានចំណាប់អារម្មណ៍ថា៖ គាត់ពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលក្រុមការងាររបស់ Cam Asia បានបង្កើតកម្មវិធី “ក្តីសង្ឃឹម” នេះឡើង ជាកម្មវិធីសប្បុរសធម៌ ដើម្បីស្វែងរកជំនួយពីសប្បុរសជន ជួយដល់ទុរគតជន ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង ជាពិសេសសាលារៀនតាមតំបន់ដាច់ស្រយាល ដែលភាគច្រើន សិស្សានុសិស្ស ក៏ដូចជាសាលា កំពុងជួបប្រទះការខ្វះខាតយ៉ាងខ្លាំង។ ជាក់ស្តែងនៅថ្ងៃនេះផងដែរ គាត់បានដឹកនាំក្រុមការងារ រួមនិងតារាម៉ូឌែល របស់ក្រុមហ៊ុន Infinity មកចូលរួមជាមួយ Cam Asia ក្នុងការចុះទៅចែកអំណោយនៅសាលាបឋមសិក្សាសំរោងនេះដោយផ្ទាល់តែម្តង ឃើញថាទិដ្ឋភាពជាក់ស្តែង សិស្សសាលាក្នុងតំបន់នេះ ពិតជាខ្សត់ខ្សោយ និងខ្វះខាតគួរឲ្យអាណិតមែនទែន ហើយក៏សប្បាយចិត្តដែលបានចុះមកឃើញនិងបានចែកអំណោយដោយផ្ទាល់ដៃផងដែរ។ គាត់បានបន្ថែមថា បើទោះបីជាការធ្វើដំណើរជិះរថយន្តក្រុងផង ត្រូវឆ្លងកាត់សាឡាងផង និងជិះគោយន្តតាមផ្លូវដីលំហុយដី មានរយៈចំងាយឆ្ងាយក្តី តែឃើញថាពួកគាត់ដែលបានទៅចូលរួមទាំងអស់គ្នាមានអារម្មណ៍សប្បាយចិត្ត និងសហការគ្នាបានល្អ ។

អ្នកនាង Jecica (ជេស៊ីកា) បានបញ្ជាក់បន្ថែមថា ក្នុងនាមគាត់តំណាងឲ្យក្រុមហ៊ុន Rouy Infinity ពិតជាអរគុណដល់ Cam Asia ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង និងបានជូនដំណឹងដល់ក្រុមហ៊ុន Rouy Infinity ដើម្បីមានឱកាសចូលរួមចំណែកជាមួយគ្នា ក្នុងការជួយដល់សង្គមជាតិយើ់ង តាមរយៈកម្មវិធី “ក្តីសង្ឃឹម” នេះ ហើយសង្ឃឹមថា កម្មវិធីសប្បុរសធម៌នេះ នឹងបានជ្រួតជ្រាបដល់បងប្អូនសប្បុរសជនផ្សេងៗ ដែលមានបំណងចង់ចូលរួមជួយសង្គម អាចមកចូលរួមជាមួយក្រុមការងារ Cam Asia ដោយក្តីរីករាយ ដូចក្រុមហ៊ុន Rouy Infinity ផងដែរ ។ ជាចុងក្រោយ អ្នកនាង Jecica (ជេស៊ីកា) បានរំពឹងយ៉ាងមុតមាំថា ក្រុមហ៊ុន Rouy Infinity នឹងចូលរួមបន្តសហការជាមួយ កម្មវិធី “ក្តីសង្ឃឹម” នេះនាឱកាសខាងមុខទៀត ដោយសេចក្តីរីករាយ។

អ្នកគ្រូ រួយ CEO

សូមបញ្ជាក់ថា ក្រុមហ៊ុន Rouy Infinity ជាក្រុមហ៊ុននាំចូលផលិតផលអាហារបំប៉នសុខភាព និងជាក្រុមហ៊ុនដែលនាំចូលគ្រឿងសម្អាងថែរក្សាសម្រស់ដែលកំពុងតែមានការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងច្រើន ដែលមាន អ្នកគ្រូរួយ (ម៉ែ រួយ) ជា CEO នៃម្ចាស់ក្រុមហ៊ុននេះផ្ទាល់ ។ ក្រុមហ៊ុននេះបានដំណើរការលើទីផ្សារទូទាំងប្រទេសកម្ពុជារយៈពេលតែមួយឆ្នាំប៉ុណ្ណោះ មានការរីកចម្រើន និងជោគជ័យយ៉ាងខ្លាំង រហូតដល់បើកសម្ពោធជាផ្លូវការ នូវការនាំចូលផលិតផល CoCo & Fiber កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នាពេលថ្មីៗកន្លងទៅនេះ ដែលបានទទួលស្គាល់ដោយក្រសួងសុខាភិបាលថៃ និងកម្ពុជា។ ការរីកចម្រើនដ៏ខ្លាំងក្លានេះ ក៏ព្រោះតែផលិតផលនាំចូលនេះ ជាផលិតផលជំនួយសុខភាព និងសម្រស់ ដែលមានគុណភាពពិតប្រាកដ១០០ភាគរយ ។ ដោយមានការគាំទ្រពីអតិថិជន រហូតមានតំណាងចែកចាយទូទាំង ២៥ខេត្តក្រុង បាននាំយកនូវផលិតផលនេះ ទៅចែកចាយបន្តឥតឈប់ឈរ។

អ្នកគ្រូ រួយ CEO

អ្នកគ្រូរួយ ក៏ជាបុគ្គលមួយរូបដែលមានបទពិសោធន៍ចំណេះដឹងខ្ពស់ លើផ្នែកអប់រំផ្លូវចិត្ត ហើយគ្រប់បុគ្គលិករបស់ក្រុមហ៊ុនគាត់ទាំងអស់ សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាញដ៏សំខាន់នេះ ហេតុដូច្នេះហើយ បុគ្គលិកក្រុមហ៊ុនគាត់ទាំងអស់សុទ្ធសឹងតែជាបុគ្គលខ្លាំង និងជោគជ័យលើទីផ្សារ និងជំនាញផ្សេងទាក់ទងផ្នែកលក់ ។ ហើយអ្វីដែលកាន់តែពិសេស និងចាប់អារម្មណ៍ទៀតសោត ក្រុមហ៊ុន Rouy Infinity តែងតែធ្វើកម្មវិធីសប្បុរសធម៌ គ្រប់សកម្មភាពក្នុងប្រទេសកម្ពុជា ដូចជា ជួយកុមារកំព្រា ចាស់ជរាគ្មានទីពឹង ជួយសាលាខ្វះខាតតាមតំបន់ដាច់ស្រយាល និងគ្រួសារក្រីក្រជាដើម។ ទង្វើបូកផ្សំទាំងអស់នេះហើយ ដែលធ្វើឲ្យ Rouy Infinity មានការទទួលស្គាល់ គាំទ្រពីសំណាក់មហាជន និងទទួលជោគជ័យ រីកចម្រើនគួរឲ្យកត់សម្គាល់៕ ដោយ៖ CamAsianews