(ខេត្តកណ្តាល)៖ រោងចក្រកាត់ដេរសំលៀកបំពាក់ (ហ្គាវន្ត័) ហៅរោងចក្រកង់ឡាន ស្ថិតនៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្បែររោងចក្របានលើកឡើងថាៈ ជាច្រើនឆ្នាំមកហើយ ដែលរោងចក្រមួយនេះ បានបង្ហុយផ្សែងពុលតាមបំពង់ទុយោ ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមពួកគាត់ជាញឹកញាប់ និងជាប្រចាំ ទោះបីមានការហាមឃាត់ពីពួកគាត់ ឬមន្ត្រីជំនាញជាច្រើននាពេលកន្លងមកក៏ដោយ នៅតែមានសកម្មភាពបន្ត វាហាក់បីដូចជាផ្គើនទៅនិងបំរាមរបស់មន្ត្រីជំនាញដូចច្នោះឯង។
លោក សាន សារ៉ែន តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិថ្មី ជាប់ក្បែររោងចក្របានប្រាប់អង្គភាពយើងថាៈ ការរស់នៅក្បែររោងចក្រកង់ឡានសព្វថ្ងៃនេះ គឺពិបាករស់នៅណាស់ ព្រោះតែផ្សែងពុលបានបង្ហុយមកជាប្រចាំ ក្លឹនស្អុយឆួលចូលក្នុងច្រមុះតែម្តង ហើយនាពេលកន្លងមកឃើញមានមន្ត្រីជំនាញ ចុះមកហាមឃាត់ដែរ មន្ត្រីទៅមិនទាន់ផុតផង សកម្មភាពនៅតែបន្តរ ហើយលោកក៏មិនចង់អោយរោងចក្រមួយនេះ បញ្ឃប់សកម្មភាពការងារដែរ តែសូមអោយគោរពទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន និងការណែរនាំ មិនមានការប៉ះពាល់ដល់សុខភាពពលរដ្ឋ ព្រមទាំងសូមអោយមន្ត្រីជំនាញចុះពិនិត្យ ថាតើត្រូវទៅតាមការណែនាំរបស់មន្ទីរ ឬក្រសួងអត់? តែបើខុសបច្ចេកទេស មេត្តាជួយកែលំអរផង។
លោកស្រីប្រធានរដ្ឋបាលរោងចក្រ ហ្គាវន្ត័ បានប្រាប់អង្គភាពសារព័ត៌មានជាច្រើនលើក ច្រើនសារតាមរយៈទូរសព្ទ័ថា លោកស្រីនិងកែសម្រួលមិនអោយមានការធំក្លឹន ផ្សែងនៃការដុតក្រណាត់នេះបន្តទៀតទេ។
ពាក់ពន្ធ័និងការលើកឡើងរបស់ពលរដ្ឋ នេះដែរ លោក អូម ផាត ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្តាល លោកបានផ្តល់បទសម្ភាស់តាមទូរសព្ទ័ថាៈ រោងចក្រកាត់ដេរសំលៀកបំពាក់ (ហ្គាវន្ត័) ហៅរោងចក្រកង់ឡាន នេះពេលកន្លងមក មន្ទីរ និងក្រសួងបានចុះធ្វើការអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយ ហើយខាងមន្ទីរជាសេនាធិការ របស់ក្រសួង លោកនិងចាត់អោយក្រុមការងារចុះទៅពិនិត្យ ការធំក្លឹននេះគឺបណ្តាលមកពីគាត់ដុតកម្ទេចក្រណាត់ ខាង មន្ត្រីជំនាញមិនបានអនុញាតិអោយគាត់ដុតកំទេចក្រណាត់នោះទេ ហើយបើនៅតែបន្ត និងរាយការជូនក្រសួងមានវិធានការបន្តទៀត៕