ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី ។

មន្ត្រីនគរបាលខណ្ខមានជ័យ បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់ រួមមាន ១- ឈ្មោះ យេន យ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ផ្លូវ៦០ម៉ែត្រ ក្រុម០៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ(ឃាត់ខ្លួន)។

២- ជនសង្ស័យឈ្មោះ ឯក ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាក់ចាក់អង្រែលើ ខណ្ខមានជ័យ(ឃាត់ខ្លួន) ។

ចំណែកឯវត្ថុតាងរួមមាន៖ -ក្រាមសថ្លាចំនួន១៩កញ្ចប់ថង់ តូច(សង្ស័យជាសារធាតុញៀន) -កូនថង់តូចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕