(ខេត្តព្រះសីហនុ) ៖ កម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្ទះសំណាក់ចំការដូង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០នាទីរសៀល។
មន្រ្តីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ៖ ជនសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះភួង មករា ហៅចេក ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះគីម សុខុន ហៅឡាក់ ភេទប្រុស អាយុ១៧ ឆ្នាំមុខរបមិនពិតប្រាកដ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៤កញ្ចប់ (តូច), ទូរស័ព្ទដៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធី។