(ខេត្តកំពង់ចាម) ៖ ដោយបានការអនុញ្ញាតិពីលោក តូច ឧត្ដម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។ ដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានបើកកិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ដោយប្រើវិធានញុះញង់ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី០១នាក់) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចព្រំប្រទល ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០៨នាក់រួមមាន ១-ឈ្មោះ ស៊ីម យុគ ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ២-ឈ្មោះ ផៃ សីលា ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ៣-ឈ្មោះ ស្រ៊ី ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ៤-ឈ្មោះ ថូ ប៊ុនគា ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិបឹងរៃ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ៥-ឈ្មោះ ហៃ សូ ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៦-ឈ្មោះ សួន រាំ ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៧-ឈ្មោះ សាំង ឃួន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៨-ឈ្មោះ ផេ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកូនជាងចម្លាក់ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៦គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន ០២គ្រឿង និងឧបករណ៍សេព ០១សម្រាប់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធី ៕