(ព្រះសីហនុ)៖ កាលពីថ្ងៃត្រង់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្សយ័រូបនេះ យកកាំបិតកាប់ បុរសម្នាក់ឲ្យរងរបួសត្រង់ទ្រូង ក្នុងជម្លោះហឹង្សាជាមួយគ្នា ។
នេះបើតាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ឈ្មោះ ទង ណៃ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំណែកជនរងគ្រោះមានឈ្មោះ ឡេង សុខា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ឃាត់ខ្លួនជនសង្ស័យ នាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះរបួស បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកស្រែអំបិល ខេត្តកោះកុង៕ ដោយ៖ vun sok chea