(ស្រុកព្រៃនប់)៖ ពលរដ្ឋប្រាប់ថា បុរសម្នាក់ភាគីខាងម៉ូតូ បានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញមួយគ្រឿង បុកជាមួយម៉ូតូជនរងគ្រោះ កាលពីម៉ោងជិត២រសៀល ថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២០ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
បើតាមពលរដ្ឋអ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថា ភាគីខាងរថយន្ត ជារថយន្តកូរ៉េ ដែលមានផ្ទុកដឹករថយន្តតូចមួយគ្រឿង បានបើករត់គេចក្រោយកើតហេតុ៕ ដោយ៖ VUN SOK CHEA