(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក អេង សោភា នាយនការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១នឹង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបញ្ជូនមកឣធិការដ្ឋាននគរាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី។
លោកនាយនការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បន្តថា ជនសង្ស័យឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ដកហូតវត្ថុតាង៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032, ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ មានស៊ីមលេខ 088 77 80 913។
លោកវរសេនីយ៍ឯក អេង សោភា នាយនការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បន្ថែមថាក្រោយការសាកសួរយកចម្លើយជនសង្ស័យបានសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាព បង្ខាំងមនុស្សជំរិតទារប្រាក់ ចំនួន ១០លានរៀល ដោយប្រើទូរសព្ទលេខ 088 7780913 ទូរស័ព្ទទៅម្តាយជនរងគ្រោះលេខ 088 6143251 ដើម្បីគំរាមទារប្រាក់ពីម្តាយជនរងគ្រោះ និងបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈលើជនរងគ្រោះចំនួន ៥លើក នៅក្នុងបន្ទប់ផ្ទះសំណាក់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពិតប្រាកដមែន។
នារីជនរងគ្រោះ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032,ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ មានស៊ីមលេខ 088 77 80 913, ខោខូវប៊យ ជើងវែង ចំនួន០១, អាវដៃវែង ពណ៌ក្រហម ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាយល័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រគល់ជូនឣធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី ៕