(ខេត្តព្រះសីហនុ) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុច ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២២ និង២០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ភិន លីម៉េង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាងរួមមាន ៖ ថ្នាំញៀនមេតំហ្វេតាមីន (ម៉ាទឹកកក LCE) ចំនួន ០៣កញ្ចប់ធំ និង ១០កញ្ចប់តូច ,ទូរស័ព្ទដៃ ០១គ្រឿង ៕
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕