(ខេត្តកំពង់ស្ពឺ) ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុច ភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ គុណ សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់ (១តូច និង ៤មធ្យម) ទម្ងន់ ក្រាម , ម៉ូតូ ១ និង ដាវ ២ ។
បច្ចុប្បន្នករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕