(ស្រុកព្រៃនប់)៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី បានធ្វើការឃាត់ខ្លួនមនុស្សចំនួន 6នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធនឹងសារធាតុញៀនមួយចំនួន បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ។
លោកបានបន្តថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោង១០.៣០នាទីព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២០ នៅចំណុចភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដោយ៖ UVN SOK CHEA