(ខេត្តកណ្តាល) ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវលំក្នុងភូមិល្វា.សកណ្តាល ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល។

បុរសម្នាក់ដោយសារស្រវឹងស្រា ខឹងក្មេងជេរថាអាឆ្កួត ក៏ឈប់កង់ចុះទៅទាត់ក្មេងនោះមួយជើង បណ្តាលឱ្យបាក់ជើងស្តាំរងរបួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន។

ជនរងគ្រោះឈ្មោះ ផល រីតា ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិល្វា.សកណ្ដាល ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិល្វា.សក្រោម ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល ។

ឈ្មោះ ផល រីតា ភេទប្រុស អាយុ ៨ឆ្នាំ បានឈរលេងជាមួយក្មេងៗដូចគ្នាមាន១-ឈ្មោះស័ក្តិ ភេទប្រុស ២-ឈ្មោះហួ ភេទស្រី នៅលើផ្លូវលំក្រោយផ្ទះឈ្មោះលី ជឺ ស្ថិតនៅភូមិល្វា.សកណ្តាល។ ពេលកំពុងឈរលេងស្រាប់តែឈ្មោះវ៉ាត ឆៃរ៉ាត់ ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រវឹងស្រាជិះកង់មកពី ភូមិព្រែកប្រា ពេលមកដល់កន្លែងក្មេងរងគ្រោះកំពុងឈរលេង ឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅប៉ បានចុះពីលើកង់ទៅទាត់ក្មេងរងគ្រោះឈ្មោះផល រីតាមួយជើងចំភ្លៅខាងស្តាំបណ្តាលឱ្យបាក់ ដោយសារខឹងក្មេងរងគ្រោះជេរថាអាឆ្កួត ។

ចំពោះក្មេងរងគ្រោះឈ្មោះផល រីតា ត្រូវបានម្ដាយបង្កើតនាំទៅកាន់មន្ទីរពេទ្យកុមារជាតិ បន្ទាប់មកបានទូរសព្ទប្រាប់មកសមត្ថកិច្ចយើងថា ឈ្មោះផល រីតា ត្រូវបានគ្រូពេទ្យពិនិត្យថា បាក់ឆ្អឹងភ្លៅ ។  ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយ៖ sokia