(កណ្តាល) ÷ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សរងបួស ចំនួន ៥នាក់នេះ កើតឡើង ដោយសាររថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3B-8190 ធ្វើដំណើរ លើផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរដោយឈ្មោះ ចក់ សម្ផស្ស ភេទ ប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡឹង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ( របួសស្រាល ) ។
មនុស្សចំនួន ៥នាក់ បានរងរបួសដោយសាររថយន្ត សណ្តោង រ៉ឺម៉ក ក្រឡាប់ពារលើម៉ូតូរ៉ឺម៉ក ១ គ្រឿង បណ្តាលឲ្យធ្លាក់ផ្លូវ កាលពីវេលាម៉ោង ៦និង ៣០នាទី ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវ ជាតិលេខ៥ភូមិ ឌួងសង្កាត់ព្រែកព្នៅខណ្ឌព្រែក ព្នៅ ។
នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុរថយន្ត នេះ បានក្រឡាប់ពាររ៉ឺម៉កម៉ូតូមួយគ្រឿងពណ៌ ក្រហម គ្មានស្លាកលេខធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខាងជើង ទៅខាង ត្បូង ( ទិសដៅ ស្របគ្នា ) បើកបរដោយ ឈ្មោ ទិ ទុំ អាយុ ៤៣ឆ្នាំ ដោយមានអ្នករួមដំណើរមានគ្នា ៦នាក់ គឺ ១. ឈ្មោះ ណាង ផានិត អាយុ ២៦ឆ្នាំ , ២. ឈ្មោះ អ៊ី ភារម្យ អាយុ ៤៣ឆ្នាំ បុរស បីនាក់នេះ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ខណ្ឌព្រែកព្នៅ , ៣. ឈ្មោះ វ៉ិត ថារិន អាយុ ៣០ឆ្នាំ ស្នាក់នៅ ភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក ព្នៅ ។
បុរសបួននាក់ នេះ រងរបួស ស្រាល ។ ចំណែកយុវជន បីនាក់ទៀត ដែលជិះលើរ៉ឺម៉កម៉ូតូនោះដែរគឺ មិនមានរបួសទេ រួមមាន ៤. ឈ្មោះ ភារៈ អាយុ ២០ឆ្នាំ , ៥. ឈ្មោះ ហេង អាយុ ២២ឆ្នាំ និង ៦. ឈ្មោះ លិ ភេទប្រុស អាយុ ១៨ឆ្នាំ បីនាក់នេះ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ។
ករណីនេះ បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ ១គ្រឿង រ៉ឺម៉កខូចខាតធ្ងន់ ១គ្រឿង មនុស្សរងរបួស ចំនួន ៥នាក់ ៕ ដោយ៖ Sokia