(ខេត្តព្រះសីហនុ )៖ ព្រឹកថ្ងៃច័ន្ទ ២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលថវិកាពីសប្បុរសជនខេត្តព្រះសីហនុ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានបរិច្ចាគថវិកាជូនសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះក្រុមហ៊ុន RED LANTERN INTERNATIONAL CASINO & HOTEL CO., LTD បានចូលរួមឧបត្ថម្ភចំនួន ១០.០០០ (មួយម៉ឺន) ដុល្លាអាមេរិក តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ជូនដល់រាជរដ្ឋា ភិបាល ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា និងបានឧបត្ថមទឹកបរិសុទ្ធចំនួន ៥០០យួរ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុផងដែរ ដើម្បីប្រើប្រាស់តាមតំរូវការជាក់ស្តែង។
ជាមួយគ្នានេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលរួមថវិកា ៤,០៦០ដុល្លាអាមេរិក តាមរយៈ ឯកឧត្តម និងជាប្រធានគណៈកម្មការខេត្តប្រ យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ។
ឯកឧត្តម បានថ្លែងអំណរគុណ និងអគុណចំពោះសប្បុ រសជន ក្នុងនាមជាអភិបាលខេត្ត ពិតជាមានសេចក្ដីរំភើបរីករាយ ចំពោះសប្បុរស ជនទាំងអស់ដែលបានចូករួមបរិច្ចាគនូវធនធាន និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ។
ឯកឧត្តម បានបញ្ជាក់ថា ប្រទេសកម្ពុជាមានការឆ្លងរករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលយើងហៅថាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ម្យ៉ាងទៀតប្រជាពលរដ្ឋរបស់យើងមានការយល់ដឹង និងចូលរួមជាមួយរាជរដ្ឋាភិ បាលក្នុងការធ្វើចក្តាឡឺស័ក បង្កើនការ ទទួលខុសត្រូវ ។ ទោះបីជំងឺកូវីដ-១៩ កំពុងបន្តផ្ទុះនៅខេត្តនៃប្រទេសថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ សុំឱ្យមានការស្ងៀមស្ងាត់ នៅនឹងកន្លែង និងបានដាក់ចេញការពង្រឹងទប់ ស្កាត់ការឆ្កងនៅតាមព្រំដែន ប្រសិនបើមានប្រជាពលរដ្ឋវិលមកពីប្រទេសថៃ ត្រូវធ្វើចក្តាឡឺស័ករយ:ពេល ១៤ថ្ងៃ នៅតាមព្រំដែនជាមុនសិន ទើបអនុញ្ញាតិមកកាន់ស្រុកកំណើត។ ការចូលរួមទប់ ស្កាត់ទាំងអស់គ្នា ទើបយើងមានសមិទ្ធិផលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ទទួលបានជោគជ័យ សម្រាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះដង្ឃរបស់យើងនៅទូទាំងប្រទេស ៕ ដោយ៖ vun sok chea