(ស្រុកព្រៃនប់)៖ បុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោងជាង៨យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដធំ ១គ្រឿង(មិនទាន់ស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ) ដែលមានទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ បានប៉ះជាមួយម៉ូតូ ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ  គ្មានផ្លាកលេខ  ទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ គីម សារី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេច សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕ ដោយ៖ kim vathana