(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០  ក្រុម ការងារ  NACC Team Against Covide-19  របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានចុះធ្វេីយុទ្ធនាការអប់រំផ្សព្វផ្សាយ  និងបាញ់ថ្នាំបំភាយសម្លាប់ មេរោគ ទប់ស្កាត់  និងបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ (Covid-19) រោងចក្រជាវ័យ (ខេមបូឌា) ហ្គាមេន ហ្វេធើរី ស្ថិតអាគារលេខ១២ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម សោម  អូន  ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និង លោក Tam Kwokhee អគ្គនាយករោងចក្រជាវ័យ ព្រមទាំងគណកម្មាធិការប្រត្តិបត្តិ NACC និង មន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត ។

លោក  Tam Kwokhee មានប្រសាសន៍ថា រោងចក្ររបស់លោក បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជម្ងឺខូវូត១៩ និង បានថ្លែងអំណគុណដល់ឯកឧត្តម និងក្រុមការងារ ដែលបានដឹកនាំក្រុមការងារប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លង ជម្ងឺខូវីត១៩ អគាររដ្ឋបាល អគារសង្វាក់ផលិតកម្ម និង នៅបរិវេណជុំវិញ នៃរោងចក្រជាវ័យ ។

ឯកឧត្តម បានលើកឡើងថា ជម្ងឺខូវីត -១៩  នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្សជាតិ នៅលើ ពិភពលោក មិនទាន់ថមថយនៅឡើយ ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភព លោក មានអ្នកផ្ទុកជម្ងឺខូវីត១៩ ជាង ៧៦លាននាក់ និងមានអ្នកស្លាប់ចំនួនជាង ១លាន ៦សែននាក់  ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងថៅកែរោងចក្រ បន្តចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី,សេចក្តីណែនាំបន្ថែមរបស់ក្រសួងការងារលេខ១៥៥ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ ស្តីពីវិធាន ការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និង វិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា បន្ទាប់ពីសំណេះ សំណាលជាមួយតំណាងសហជីព  តំណាងកម្មករ  ប្រធានក្រុម  និងប្រធានផ្នែក លោក សោម អូន បានប្រគល់ម៉ាសមួយចំនួនដើម្បីទុកចែកជូនដល់បងប្អូនកម្មករនិយោជិត និង បានអញ្ជើញធ្វើទស្សន:កិច្ច និង សួរសុខទុក្ខបងប្អូនកម្មករនៅតាមសង្វាក់ផលិតកម្ម។ រោងចក្រខាងលើនេះ  មានកម្មករបំរើការងារចំនួនជាង ១០០០នាក់៕