(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃ អង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យលោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខា មន្រ្តីសាខា អនុសាខា នាំអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នកជំងឺជំងឺរាំរ៉ៃ ចំនួន ២គ្រួសារ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
សម្ភារដែលផ្តល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ៣០ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) កន្ទេល១ មី ១កេះ ត្រីខ ១០កំប៉ុង ទឹកស៊ុទ្ធ ១កេះ អាវចំនួន ៥ ខោខ្លី ១ សាប៊ូ ២ដប ស្បែកជើង ១គូរ ប៊ីចេង ១កញ្ចប់/១គីឡូ ប្រេងឆា ១ដប/១លីត្រ ច្រាសដុសធ្មេញ ១ដើម ថ្នាំដុសធ្មេញ ១ដប និងថវិកា ១០ម៉ឺនរៀល ៕
ដោយ៖ VUN SOK VHEA