ទូកបាទ្បាស្មាច់កម្លាំង ១៨សេស ០២គ្រឿងបុកគ្មា បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

358

(ខេត្តកំពង់ឆ្នាំង)៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹក រវាងបាទ្បាស្មាច់០២គ្រឿងបុកគ្មា ក្នុងដំណើរបញ្ច្រាសទិសគ្នា ស្ថិតក្នុងឃុំប្រឡាយមាស ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹកក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា៖ ភាគីខាង បាឡាស្មាច់ពណ៌ខៀវ ម៉ាស៊ីនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ កម្លាំង១៨សេស បើកបរដោយឈ្មោះតុង យ៉ាងតឹង ភេទប្រុស អាយុ ៤០ឆ្នាំ រួមដំណើរជាមួយប្រពន្ធ ឈ្មោះ ចាំង ធីព្រឿង ជាជនជាតិវៀតណាម រស់នៅភូមិចុងកោះ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកឯភាគីបាឡាស្មាច់ពណ៌ខៀវ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស ពណ៌ទឹកក្រូច បើកបរដោយឈ្មោះ អិត យេន ភេទប្រុស អាយុ ៥៣ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង។

ហេតុការនេះបណ្តាលអោយរងរបួសធ្ងន់បុរសម្នាក់ ឈ្មោះអិត យេន និងម៉ាស៊ីន ០១គ្រឿង ម៉ាកណូតាធ្លាក់លិចទៅក្នុងទឹក ចំនែកឯបាទ្បាស្មាច់ ០២គ្រឿង និងម៉ាស៊ីនខូចស្រាល ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាស ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី ៕

ដោយ៖ REAKSA