(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ អមដំណើរដោយលោកជំទាវ ប្រាក់ ច័ន្ទ សុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត និងលោកស្រីនាយិកាហិរញ្ញវត្ថុសាលាខេត្ត  អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិការ ឧបត្ថម្ភមន្ត្រីសាលាខេត្តព្រះសីហនុ សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោក ហ៊ឺម ចាន់វិបុល បានឱ្យដឹងថា ជាមធ្យមមានស្រ្តីចូលមកសម្រាលកូនពី ៦ទៅ ៧នាក់នាក់ក្នុងមួយថ្ងៃ ដោយឡែកនៅថ្ងៃទី២៥ ខែធ្នូនេះ មានស្ត្រីចូលមកសម្រាល និងត្រៀមសម្រាលកូនសរុបចំនួន ២៧នាក់  ។

ក្នុងឱកាសនោះ ឯកឧត្តម ក៍បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារមួយចំនួន និងថវិកាចំនួន ២.០០០.០០០ រៀល  និងលោកជំទាវ សមាជិកក្រុមប្រឹក្សា មានថវិកា និងសម្ភារសម្រាប់ទារក ឧបត្ថម្ភជូនលោកស្រី ធូ សុធារ៉ា ជាមន្ត្រីកិច្ចសន្យាសាលាខេត្តការិយាល័យសរុប និងពត៌មាន ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ  ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៍បានអញ្ជើញសួសុខទុក្ខស្រ្តីចូលមកសម្រាលកូនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានឧបត្ថម្ភថវិកាដល់ស្ត្រីចូលមកសម្រាលកូន ២៧នាក់ ក្នុងម្នាក់ ១០០,០០០រៀល ៕

Vun sok chea