(កំពង់ស្ពឺ)៖ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជាច្រើនរូបទៀតរួមមាន ប្រធានមន្ទីការងារខេត្ត អភិបាលស្រុក និង ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានអញ្ជើញទស្សនៈកិច្ច និងសួរសុខទុក្ខបងប្អូនកម្មករកម្មការនីនៅក្នុងក្រុមហ៊ុន វេនធូរ៉ា (Ventura) ដែលស្ថិតនៅទីតាំងភូមិ វាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៍បានថ្លែងអំណរគុណដល់និយោជកក្រុមហ៊ុន វេនធូរ៉ា ដែលបានមកវិនិយោកទុននៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីអោយប្រជាពលរដ្ឋសំបូរការងារធ្វើបន្ថែមទៀត ហើយនឹងជាប្រយោជន៍រួមសំរាប់យើងទាំងអស់គ្នា នឹងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនកម្មករ និយោជិត និងថៅកែរោងចក្របន្តចូលរួមអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងក្រសួងសុខាភិបាល ស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ ។
ព្រោះជម្ងឺឆ្លងដ៏កាចសាហាវនេះ នៅតែបន្តគំរាមគំហែងជីវិតមនុស្ស និង សេដ្ឋកិច្ចនៅលើពិភពលោក នៅមិនទាន់ថមថយនៅឡើយ បើទោះបីមានប្រទេសខ្លះកំពុងតែដំណើរការប្រើប្រាស់វ៉ាក់សាំងការពារការឆ្លងជម្ងឺនេះក៏ដោយ ។ ដោយ៖ sokia