(ព្រះសីហនុ)៖  ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន មានការសម្របសម្រួលពីមន្ទីរកសិកម្ម ក្នុងការបើកវគ្គបណ្តុះបណ្តាលប្រឹក្សាបច្ចេកទេស ដល់ប្រជាពលរដ្ឋបង្កើនការដាំដុះ ផលិត ការចិញ្ចឹមសត្វកាន់តែច្រើនបន្ថែមទៀតរួម ចំណែកធ្វើសកម្មភាពដាំដុះ ចិញ្ចឹមសត្វក្នុងមូលដ្ឋាន ។

ឯកឧត្តម បានបន្តថា ថ្វីត្បិតជំងឺរាត ត្បាតកូវីដ-១៩ ធ្វើឱ្យសម្តេចតេជោមិនបានចេញជួបជាមួយបងប្អូនប្រជាពល រដ្ឋនៅទូទាំងប្រទេស ប៉ុន្តែសម្តេចតេជោបានបំពេញការងារទ្វេរដង ដើម្បីឆ្លើយតបទៅនិងវិធានការនានា ឆ្លើយតបបានទាន់ ពេលវេលា និងដាក់ចេញនូវវិធានការដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីក្នុងសហគមន៍ ៣វិច្ឆិកា និង ២៨វិច្ឆិកា បានទាន់ពេលវេលា ទោះបីព្រឹត្តិការណ៍២៨វិច្ឆិកា មិនទាន់បានបិទបញ្ចប់ យើងត្រូវរួមគ្នាផ្លាស់ប្តូរទម្លាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ និងចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬក្រម៉ា រក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឱ្យមាន ការចម្លងជំងែកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍ ។

ឯកឧត្តម បានថ្លែងថា នៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ  ក្នុងពិធីចែកសម្ភារៈបណ្ដុំអាជីវកម្មបកសាច់ក្តាមជូនប្រជាពល រដ្ឋចំនួន ៤៥គ្រួសារ ដែលរស់នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបានអោយដឹងថា មន្ទីរបានបង្កើតបណ្តុំអាជីវកម្ម ចំនួន០៩ ស្មើនិង ៤២៩ គ្រួសារ មានស្ត្រីជាមេគ្រួសារ ១២២គ្រួសារ ក្នុងនោះ,បណ្តុំអាជីវកម្មដំណាំបន្លែ ២បណ្តុំ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ២បណ្តុំ, បណ្តុំអាជីវកម្មចិញ្ចឹមត្រី ៣បណ្តុំ, បណ្តុំអាជីវកម្មបកសាច់ក្តាម ១បណ្តុំ ។

ក្នុងឱកាសនោះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក៏បានធ្វើការចែកសម្ភារៈដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាមទឈ ៤៥គ្រួសារ មកពីឃុំទឹកថ្លា ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់ ។ បន្ថែមពីលើនេះឯកឧត្តម គួច ចំរើន ក៏បានផ្តល់ជូនក្នុងមួយគ្រួសារៗនូវក្រម៉ា០១ និងថវិកា ៥០,០០០ រៀល ផងដែរ ៕

ដោយ៖ vun sokchea