(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញមួយគ្រឿង បុករះ យានយន្តច្រើនគ្រឿងទៀត នៅផ្លូវកែងរ៉ា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត ៩ព្រឹកថ្ងៃ២៧ធ្នូ២០២០នេះ។ បើតាមសមត្ថកិច្ចដែលចុះអន្តរាគមន៍ផ្ទាល់ថា ក្រៅពីខូចខាតយានយន្តច្រើនគ្រឿងដូចជារថយន្ត និងឡំប្រឺតាកង់បីជាដើម ក៍មានមនុស្សមួយចំនួនរងរបួសដែរ ហើយភ្លាមៗសមត្ថកិច្ចនិងក្រុមសង្គ្រោះ បានចាត់ចែងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ និងកំពុងស្រាវជ្រាវពីសាវតាជនរងគ្រោះ ព្រមទាំងចំនួនការខូចខាត។

ដោយ៖ KIM VATHANA