(បន្ទាយមានជ័យ)៖ សមត្ថកិច្ចឃាត់ខ្លួនឪពុកបង្កើតចាប់រំលោភកូនខ្លួនឯងអាយុត្រឹម១០ឆ្នាំ បានសម្រេចពីរដងត្រូវប្រពន្ធតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តច្បាប់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ជនសង្ស័យ ជាឪពុក មាន ឈ្មោះ ម៉ៅ សុវណ្ណ អាយុ៤៤ឆ្នាំ មុខរបកម្មករ  រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងស្រី រងគ្រោះជា កូនបង្កើត ឈ្មោះ ក.ស.ត អាយុ១០ឆ្នាំ ជាកូនទី០៣ ក្នុងចំណោមបងប្អូន០៣នាក់ ប្រុស០២នាក់។

លោកបញ្ចាក់ថា៖ នៅវេលា ម៉ោង១១យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះម៉ៅ សុវណ្ណ ជាឪពុក បានចាប់កូនស្រីរបស់ខ្លួនរំលោភ ខណៈពេលដែលក្មេងរងគ្រោះកំពុងដេកជាមួយម្តាយពេលនោះត្រូវស្ត្រី ជាប្រពន្ធភ្ញាក់ទាន់ ក៏ស្រែកឆោឡោ ប្រាប់អ្នកជិតខាង និងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនប្រព្រឹត្តល្មើស។

ពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែន ដោយអះអាងថា នាងមិនមែនជាកូនបង្កើត គឺជាកូនរបស់ប្រុសសាហាយប្រពន្ធ។ ដោយរំលោភក្មេងស្រីរងគ្រោះបានចំនួន០២ដង ។

សមត្ថកិច្ចបញ្ជាក់ថា៖ ដោយផ្អែកលើបណ្តឹងស្រ្តីជាម្តាយក្មេងរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕

ដោយ៖ sao nov