(ខេត្តបន្ទាយមានជ័យ)៖ ម្ចាស់ទៅមើលដីស្រឡាំងកាំង ព្រោះបាត់របងលួសសំណាញ់ហ៊ុំដីឡូតិ៍ប្រវែងជាង១០០ម៉ែត្ររបស់ខ្លួនចំនួនពីរកន្លែង ត្រូវបានចោរលួចដោះពីបង្គោលរបងដីឡូតិ៍ប្រមូលយក ទុកឲ្យសល់តែបង្គោលរបង បាត់សំណាញ់លួស អស់រលីង។

លោក ឯក សុវណ្ណរ៉ា ម្ចាស់ដីឡូតិ៍ខាងលើបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានទៅមើលដីឡូតិ៍ ស្រាប់តែទៅដល់ សំណញ់លួសហ៊ុំដីឡូតិ៍ចំនួនពីរកន្លែងមិនដឹងបាត់តាំងពីពេលណានោះទេ សល់តែបង្គោលឈើ ទីតាំងដីឡូតិ៍ទាំងពីរនេះ នៅក្បែរប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយប៉ែត មិនដល់១០០ម៉ែត្រផង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា សំណាញ់លួសនេះ មានកំពស់២ម៉ែត្រ ទីតាំងទីមួយហ៊ុដីឡូតិ៍ទំហំ ៣០ គុណ២០ម៉ែត្រ ស្នើប្រវែង១០០ម៉ែត្រ និងទីតាំងទីពីរហ៊ុដីឡូតិ៍ទំហំ ១២ម៉ែត្រ គុណ២០ម៉ែត្រ ស្នើប្រវែង៦៤ម៉ែត្រ សរុបទាំងពីរទីតាំងមានប្រវែង១៦៤ម៉ែត្រ ត្រូវបានចោរលួចគាស់ដែកគោល មូរយកសំណាញ់ទៅអស់ និងបង្គោលរបងឈើក៏បានបាត់មួយចំនួន។

ដោយ៖ Sao nov