(ខេត្តកណ្ដាល)៖ ដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់ កណ្ដាលឃាត់រថយន្តចំនួន ២គ្រឿង ដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១ និង០០យប់នាទី  ចំណុចផ្លូវជាតិលេខ8 ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោក លីសុជាតិ បានអោយដឹងថា -ម្ចាស់ដើមរាំងចំនួន ២នាក់ ១-ឈ្មោះភោគ សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ។ -មុខរបរបើកបររថយន្ត ។ ២-ឈ្មោះ សេង ឈន់ ប្រុសអាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង  មុខរបរបើកបររថយន្ត។

លោកបានបន្តថា  លុះមកដល់ថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០២០លាម៉ោង១០ និង៣០នាទី កម្លាំងបានចូលរួមសហការជាមួយសង្កាត់រដ្ឋបាលជលផលខ្សាច់កណ្តាល និងសង្កាត់រដ្ឋបាលជលផលរការកោង ដើម្បីត្រួតពិនិត្យរថយន្តខាងលើ រកឃើញវត្ថុតាងដូចខាងក្រោម:១-រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុងពណ៌សពាក់ស្លាក លេខភ្នំពេញ 2E- 2321 (ម្ចាសឈ្មោះភោគ សុខា)។ ២-រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2E-4484  (ម្ចាស់ឈ្មោះសេង ឈន់)។ ៣-ដើមរាំង1 គល់ប្រវែង 4ម៉ែត្រសង្កត់ផ្ចិត0.50 m.៤-ដើមរាំង 1 គល់ប្រវែង 1,50 ម៉ែត្រ អង្កត់ផ្ចិតប្រហែល 0.40m ។ ៥-ដើមរាំងចំនួន 02គល់ ប្រវែង 3ម៉ែត្រ អង្កត់ផ្ចិតហែល 0 ; 50 ម៉ែត្រ-សរុបចំនួន 4 គល់{ នៅរស់ } ។ បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួច ម្ចាស់ដើមរាំង បានយល់ព្រមបង់ប្រាក់ពិន័យអន្តរ ការណ៍ តាមច្បាប់ស្ដីពីជលផល ។

ដោយ៖ THEUON VUTHY