(កំពង់ស្ពឺ ) ÷ បុរសម្នាក់តូចចិត្តប្រពន្ឋសុំបែកចងក ធ្វើអត្តឃាតសម្លាប់ខ្លួនរហូតហើមស្អុយរលួយ ទើបមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។ ត្រង់ចំណុចបន្ទប់ជួលភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើតាមសម្តីសាក្សីមានឈ្មោះសួង ភ័ក្ស ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបសន្តិសុខ រោងចក្រផលិតតង់គ្រប់ប្រភេទយូនីប្រូស(ខេមបូឌា)អេនធើប្រាយ។ ស្នាក់នៅបន្ទប់ជួលជិតជនដែលធ្វើអត្តឃាតខ្លួនឯង ស្ថិតក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គាត់ថាកាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីក្រុមកម្មករកម្មារិនីចេញពីបម្រើការងារវិញត្រឡប់មកបន្ទប់ជួល ពួកគាត់បានធំក្លិនស្អុយចេញពីបន្ទប់លេខ៩ដេ។ ដែលមានឈ្មោះ ហេង ប៊ុនហៀង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្នាក់នៅទើបគាត់យកទុល្វីសដោះគ្រាប់វីសមើល ស្រាប់តែឃើញសព ឈ្មោះ ហេង ប៊ុនហៀង ចងករជាប់ចំរឹងបង្អួចហើមស្អុយរលួយ។ ទើបគាត់ទូរស័ព្ទទៅម្ចាស់បន្ទប់ជួលឲ្យមកមើល និងប្តឹងទៅសមត្ថកិច្ចខេត្តកំពង់ស្ពឺមកពិនិត្យ និងធ្វើកោសល្យវិច្ឆ័យសពជនដែលធ្វើអត្តឃាតនោះ។

ក្រោយពីមន្ត្រីនគរបាលជំនាញ និងលោកវេជ្ជបណ្ឌិតសុខវិស្សាលមកពីមន្ទីរពេទ្យបង្អែកខេត្ត ធ្វើកោសល្យវិច្ឆ័យសព លោកបានបញ្ជាក់ថា សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ឋនិងករណីឃាតកម្មនោះទេ។ ក្រោយពីពិនិត្យរួចសពត្រូវបានឪពុកម្តាយយកទៅបូជាក្នុងវត្តរលាំងកំពូល យកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

ដោយ៖ sokia