(កំពង់ស្ពឺ)÷ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី  នៅចំនុចដីពុះឡូត៍ខាងត្បូងភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ  បានឃើញមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនឈ្មោះ លី សុខឈិវ (មុខសញ្ញាចាស់ទើបចេញពីពន្ធនាគា) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើជាក់ស្ដែងកម្លាំងនគរបាលបានឃាត់និងឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀចំនួន ១៣កញ្ចប់ (១១តូច ០២មធ្យម) ជញ្ជីង អេឡិចត្រូនិកសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង  ទូរស័ព្ទចំនួន០១គ្រឿង ម៉ូតូ០១គ្រឿងម៉ាក Yamaha Exciter គ្មានស្លាកលេខ និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ជនសង្ស័យត្រូវកម្លាំងជំនាញខេត្តកកំពង់ស្ពឺសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី ៕

ដោយ៖ sokia