(ភ្នំពេញ)៖ នៅវេលាម៉ោង០១និង០០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្ម បាញ់សម្លាប់ មួយលើកបណ្ដាលអោយ ស្លាប់មនុស្សម្នាក់នៅនិងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យជនរងគ្រោះមានឈ្មោះ រ៉េត ស៊ីណែត ភេទប្រុសអាយុ ប្រហែល៤០ឆ្នាំ មុខរបរ នាយរងការិយាល័យកំរិតស្រាល (រហ័សនាម ទិវា១២) បច្ចុប្បន្នស្នាក់នៅម្ដុំសាលាបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបើកបររថយន្តម៉ាក Ford Rapter ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD 3738 ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានបក្ខពួក ២ទៅ៣នាក់ បើករថយន្តម៉ាកលុចស៊ីសពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប 2A 4546 ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យខាងលើបានបើករថយន្តមកប៉ះគ្នាក្នុងទិសដៅស្របគ្នា ដោយរថយន្តជនសង្ស័យបានបុករថយន្តជនរងគ្រោះពីក្រោយ បន្ទាប់មកភាគីទាំងពីរបានចុះចចារគ្នា ប៉ុន្តែការចចារមិនត្រូវ ទើបបណ្ដាលឲ្យជនសង្ស័យ បានដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង។ បន្ទាប់មកជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ បន្សល់ទុកសំបកគ្រាប់កាំភ្លើងចំនួន ០៩គ្រាប់។
បច្ចុប្បន្នកម្លាំងសមត្តកិច្ចកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញជនសង្ស័យ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕