(បន្ទាយមានជ័យ)៖ នាយករងឧទ្ធការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋកុំជឿលើការញុះញង់របស់បុគ្គលទុច្ចរិតថា ក្រោយពីបានផ្តិតមេដៃទទួលយកការដោះស្រាយគោលនយោបាយឈ្មះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលរួចហើយ ពេលប្រជាពលរដ្ឋរស់នៅរយៈពេល៦ខែ នឹងត្រូវដេញចេញវិញនោះ ជាព័ត៌មានមិនពិត មានចេតនារារាំងដល់ការអភិវឌ្ឍន៍ បានមានប្រសាសន៍នៅព្រឹកនៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ ក្នុងពិធីបុកគ្រឹៈ ចុះបឋមសីលា សាងសង់សាសារៀន នៅមូលដ្ឋានអភិវឌ្ឍន៍ថ្មី ចំណុចបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយនាយករងឧទ្ធការល័យសម្តេចតេជោ បានបញ្ចាក់ថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដែលអូសបន្លាយរយៈពេល ២២ឆ្នាំ នៅចំណុចបឹងជង្រុក និង៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃនេះ ត្រូវបានដោះស្រាយបញ្ចប់ហើយ សំរាប់ប្រជាពលរដ្ឋដែលបានផ្តិតមេដៃព្រមទទួលយកការដោះស្រាយគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល និងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ និងអាចរស់នៅបានមួយជីវិត មិនដូចការចោទប្រកាន់ពីបុគ្គលទុច្ចរិត ដែលមានចេតនាចង់រារាំងដល់ការអភិវឌ្ឍន៍មូលដ្ឋានថ្មី ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា មូលដ្ឋានដែលកំពុងអភិវឌ្ឍន៍ថ្មីនេះ ដាក់ឈ្មោះជា “ភូមិអភិវឌ្ឍន៍តេជោ” លើផ្ទៃដី ៣០០ហិកតា ដែលបានរៀបចំដីឡូតិ៍ជូនប្រជាពលរដ្ឋរស់នៅជាង១០០០ឡូតិ៍ ក្មុង១ឡូតិ៍ មានទំហំ៣០ម៉ែត្រ គុណ៥០ម៉ែត្រ និងមានសមិទ្ធផលដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសាសារៀន ពីរខ្នងស្មើ១២បន្ទប់ មណ្ឌលសុខភាព១ ស្រះទឹកមួយ សួនច្បារ និងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង ដែលកំពុងតែអភិវឌ្ឍន៍ផងដែរ៕