(ភ្នំពេញ)៖ កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ករណីអគ្គិភ័យ ដែលឆាបឆេះរថយន្តស៊េរីទំនើប បង្កការភ្ញាក់ផ្អើល ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ លឹម រ័ត្នធី ភេទប្រុស មុខរបរ :អាជីករ ដោយសារឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត បណ្តាលឲ្យខូចខាតសម្ភារ:រថយន្តមួយគ្រឿង ពាក់ផ្លាក់លេខ ភ្នំពេញ 2AG-2022 ពណ៌ស ម៉ាក AUDI Q7 ផលិតឆ្នាំ២០១០ នឹងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរឡើយ។
ហេតុការណ៍នេះ មានការជួយអន្តរាគមន៍ រថយន្តការិយាល័យ អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងពន្លត់ចប់ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕
ដោយ៖ Sokia