(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖១០នាទី នៅចំណុចភូមិត្រពាំងក្រសាំង ឃុំក្រាំងអំពិល កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម រ៉ាញ់ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង។

វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៧កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។ ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ដោយ៖ AUN REAKSA