(ប្រទេសថៃ)៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន សូមឲ្យអាជីវករខ្មែរនៅផ្សាររោងក្លឿរក្សាភាពស្ងៀមស្ងាត់ និងកុំជ្រួលច្របល់ នឹងរក្សាអនាម័យតាមក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈរកឃើញវិជ្ជមានប្រជាពលរដ្ឋថៃចំនួន ២នាក់ មកទិញអីវ៉ាន់នៅផ្សាររ៉ុងក្លឿ ក្នុងខេត្តស្រះកែវប្រទេសថៃ។

លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍ថាបន្ទាប់ពីរកឃើញវិជ្ជមានប្រជាពលរដ្ឋថៃចំនួន ២នាក់ ដែលបានមកទិញអីវ៉ាន់នៅផ្សាររោងក្លឿ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានទំនាក់ទំនងជាមួយអាជិវករខ្មែរចំនួន ១កន្លែង អាជីវករខ្មែរមួយចំនួនគាត់មានការព្រួយបារម្ភចង់ចេញមកខាងកម្ពុជាវិញ។

សូមបញ្ជាក់ថាក្រោយពីមានការ ផ្ទុះឡើងនូវជំកូវិដ១៩ ក្នុងសហគមន៍លើកទី២ ក្នុងខេត្តសមុទ្រសាក់ខនប្រទេសថៃ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ ២០២១ម្សិលមិញនេះ មន្ទីរសុខាភិបាលថៃខេត្តស្រះកែវបានឲ្យដឹងថា អ្នកផ្ទុកជំងឺកូវីដ១៩ មានចំនួន១២នាក់ អ្នកសង្ស័យមានចំនួន៣៨នាក់។ ដែលក្រុមការងារ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តស្រះកែវរកឃើញរួមមាន ស្រុកអារ័ញអ្នកជំងឺ ចំនួន០៧នាក់ និងអ្នកសង្ស័យមានចំនួន៣៨នាក់, ស្រុកវាំងណាមយេន មានចំនួន០១នាក់ ,ស្រុកសមបូណ មានចំនួន០២នាក់, ស្រុកវ៉ាត់ណាណាក់ខន មានចំនួន០២នាក់៕

ដោយ៖ sao nov