(បន្ទាយមានជ័យ)៖ ប្រជាកសិករមមាញឹកប្រកបរបកសិកម្មដាំបន្លែគ្រា ដែលរដូវវស្សាបានកន្លងផុត ដោយរដូវប្រាំងបានឈានចូលមកដល់ព្រោះរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ដោយឡែកត្រប់ស្រួយ និងត្រប់វែងនៅទីផ្សារមានតម្លៃថេរ ចំពោះការប្រមូលផលបន្លែកសិកម្មមួយចំនួនតម្លៃ មានការធ្លាក់ចុះ។
លោក ជា មឿយ អាយុ ៤៧ឆ្នាំ នៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ បានរាបរៀបថា ការដាំបន្លែត្រប់ស្រួយ និងត្រប់វែង មានទីផ្សារល្អ ដែលត្រប់ស្រួយ ១គីឡូក្រាម តម្លៃ១៨០០រៀល រីឯត្រប់វែងមួយគីឡូតម្លៃ១៥០០រៀល ដែលឈ្មួយកណ្ដាលគាត់មកបេះដល់ចំការតែម្តង។
លោកជា មឿយបន្តថា ការប្រកបរបរដាំត្រប់មួយរយៈនេះ ធ្វើឲ្យគ្រួសារគាត់មានជីវភាពធូរស្រាល អាចផ្គត់កូនចៅរៀនសូត្រ ទ្រទ្រង់ជីវភាពបានដោយមិនចាំបាច់ចំណាកស្រុកនោះទេ ហើយក្នុងនោះតម្លៃត្រប់ក៏នៅថេរលើទីផ្សារផងដែរ។ ការដាំដំណាំត្រប់ងាយស្រួលថែជាងដំណាំផ្សេងៗ គ្រាន់តែមើលថែតែពេលចេញផ្កាមិនឲ្យសត្វល្អិតមកយាយីលើផ្កា និងស្រោចទឹកជាប្រចាំតែប៉ុណ្ណោះ។ ចាប់ពីដាំរហូតដល់ប្រមូលផលត្រប់ ប្រើរយៈពេល២ខែ ទៅ២កន្លះ ហើយប្រមូលផល ចាប់ពី៥ទៅ១០ដង តាមដំណាក់កាលចេញផ្កានីមួយៗ។ ពេលត្រប់ផ្តល់ទិន្នផលល្អ ទំហំដីមួយរ៉ៃ ប្រជាកសិករអាចប្រមូលផលបានក្នុង១ថ្ងៃ។
ដោយ៖ sao nov