(ខេត្តព្រះសុីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូល និវត្តន៍សរុបចំនួន ១៣៩គ្រួសារ។ ពិធីនេះរៀបចំនៅសាលាស្រុកស្ទឹងហាវ ដោយ មាន ការចូលរួមពីសមាជិក សមាជិកាគណៈកម្មា ធិការសាខា លោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានរាយការណ៍ថា ស្រុកស្ទឹង ហាវ មានប្រជាពលរដ្ឋក្រ១.ចំនួន ២០៣ គ្រួសារ ក្រ.២ ចំនួន ៣៣៩គ្រួសារ ក្នុងនោះឃុំអូត្រេះមាន ១២៦គ្រួសារ ឃុំកំពេញ ៥៩គ្រួសារ ឃុំទំនប់ រលក ២៧២ គ្រួសារ និងឃុំកែវផុស ៨៥គ្រួសារ។ ក្នុងថ្ងៃនេះយើងធ្វើការចែកអំណោយជូន ប្រជា ពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូល និវត្តន៍សរុបចំនួន ១៣៩គ្រួសារ មកពីឃុំទំនប់រលក ២៨ គ្រួសារ ឃុំអូរត្រេះ ៤០ គ្រួសារ ឃុំកំពេញ ២៧ គ្រួសារ និងឃុំកែវផុស ៤៤គ្រួសារ ។
ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានខិតខំប្រឹង ប្រែងធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចជាតិមានការកើនឡើង កម្ពុជាមានឈ្មោះល្បីរន្ទឺ និងទទួលបានតំណក់ប្រេងដំបូងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០កន្លងមក ប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានអប អរសាទរយ៉ាងខ្លាំង។
អំណោយរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនប្រជាពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ កំប៉ុង ១យួរ និងថវិកា ៥០,០០០ រៀល៕
ដោយ៖ vun sok chea