(ភ្នំពេញ)​ ករណី​បាញ់​សម្លាប់​លោក​វរសេនីយ៍ទោ​ រ៉េ​ត​ ស៊ី​ណែ​ត​ ក្នុង​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២០​ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ បាន​ដឹកនាំ​បញ្ជា​កម្លាំង​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ និង​តាម​ចាប់ខ្លួន​ ឃាតក​ និង​បក្ខពួក​ ដែល​បាន​បាញ់​សម្លាប់​លោក​វរសេនីយ៍ទោ​ រ៉េ​ត​ ស៊ី​ណែ​ត​ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កាលពី​រំលង​អ​ធ្រា​ត​ចូល​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្នុង​ករណី​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​បន្ទាប់​ពី​ជំនាញ​ធ្វើការ​សហការ​ស្រាវជ្រាវ​ បាន​ធ្វើការ​កំណត់​មុខសញ្ញា​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ​ កែ​ ចាន់​មាន​ កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២០​ នៅ​សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​បាន​កំពុង​តែ​ធ្វើការ​សហការ​គ្នា​ក្នុង​ការ​តាម​ចាប់ខ្លួន​ឃាតក​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕