(កំពង់ស្ពឺ) កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ ២​នាក់​ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកា​ធំ​ វេ​ល​ម៉ោង​២៣​និង​៤០​នាទី​ ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០២១​ ។​

​ជនសង្ស័យ​មានឈ្មោះ​ អ៊ុ​ ណា​ន​ ភេទ​ប្រុស​ អាយុ ​៣៧​ឆ្នាំ​ និង​ឈ្មោះ​ ឆ​ន​ នាង​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ទាំង​២​នាក់ ​នៅ​ភូមិ​ដីក្រហម​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ។​ ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ៤​កញ្ចប់​តូច​ និង​ ម៉ូតូ​១​។​

​ករណី​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិវិធី​ ៕