(ភ្នំពេញ) យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។

ចំណែកឯ ថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករវិញ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ ពោលកាត់បន្ថយចំនួន ៦ថ្ងៃ  បើទោះបីថ្ងៃឈបសម្រាកត្រូវបានកាត់បន្ថយ ប៉ុន្តែតែថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានដំឡើងរហូតដល់ទៅ ៤ថ្ងៃ។