កណ្តាល៖ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការអង្គភាពសារព័ត៌មាន CAM ASIA NEWS មានរៀបចំពិធីសូត្រមន្តលើករាសី និងរំលឹកខួប១ឆ្នាំរបស់អង្គភាពព័ត៌មាន ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស២០២១ និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលបានចែកឋានទៅបរលោកផង ។

ក្នុងពិធីនេះដែរ មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល លោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយក ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល រួមនិងក្រុមការងាររបស់ សារព័ត៌មាន CAM ASIA NEWS ជាច្រើនរូបផងដែរ ។

បន្ទាប់ពីពិធីសូត្រមន្តចប់ ក៏មានការជួបជុំពិសារអារហារសាមគ្គីរួមគ្នាផងដែរ ដើម្បីបង្កើនភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ ជាមួយនិងក្រុមការងារបុគ្គលិក របស់អង្គភាពសារព័ត៌មាន៕