ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ៖ មានជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ

440

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ហើយ មិនត្រឹមតែបំផ្លាញទេ គឺបង្កគ្រោះថ្នាក់ថែមទៀត ។

ការលើកឡើងនេះ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៧ មករា ឯកឧត្តម គួច ចំរើន បានសរសេរថា “ជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ។ មិនត្រឹមតែបំផ្លាញទេ គឺបង្ករគ្រោះថ្នាក់ថែមទៀត ។ ប្រិយមិត្តណាបានឃើញ បានដឹង ជួយប្រាប់ផង”  ។

ករណីនេះ សមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកមុខសញ្ញាជនល្មើស តាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

វ៉ុន សុខជា