(ភ្នំពេញ) សាលារាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញសេចក្ដីណែនាំមួយដោយបញ្ជាក់ថាអតិថិជនបង់ថ្លៃសំរាមទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២០ តទៅនឹងត្រូវបង់តាមប្រព័ន្ធអេឡិចត្រូវនិចតាមទូរសព្ទដៃ ឬតាមធនាគារ ឬតាមទីភ្នាក់ងារទូទាត់ប្រាក់ផ្សេងទៀតដូចជាធនាគារអេស៊ីលីដា eMoney True Money និងDara Pay ជាដើម។