គ្រោះថ្នាក់ចរាចរណ៍ឡាន ២គ្រឿងបុក គ្នា បណ្តាលឲ្យស្លាប់ម្នាក់ និង របួសធ្ងន់ស្រាល ៥នាក់ ស្រុក ភ្នំស្រួច នៅកំពង់ស្ពឺ

593

(កំពង់ស្ពឺ)  ÷ ហេតុការណ៍នេះ   បានកើតឡើនៅលើ ផ្លូវជាតិលេខ ៤ ត្រង់ចន្លោះ គីឡូម៉ែត្រ លេខ៩២-៩៣ ស្ថិត ក្នុងភូមិ ចំការចេក ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាទៀបភ្លឺ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ។  បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង៥នាក់ ផ្សេងទៀត បានរងរបួស ធ្ងន់ស្រាល ដោយសា រថយន្ត FORD RANGER និងរថយន្ត TOYOTA ALPHARD បុកគ្នាពេញទំហឹង ក្នុងទិសដៅ បញ្ច្រាសទិសគ្នា ។

 

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក FORD RANGER ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-6829 អ្នកបើកបរ ឈ្មោះ ហេង រ៉ានី ភេទប្រុស អាយុ ២៥ ឆ្នាំ និងអ្នករួមដំណើរ ជាមួយ ៤នាក់ទៀត រួមមានៈ ១. ឈ្មោះ មិន ឆោម ភេទ ប្រុស អាយុ ៣៦ឆ្នាំ , ២. ឈ្មោះ ចែម សារឿន ភេទស្រី អាយុ ៣៨ឆ្នាំ , ៣. ឈ្មោះ ឆោម ករុណា  ភេទប្រុស អាយុ ១០ឆ្នាំ , ៤. ឈ្មោះ ឆោម សុវណ្ណ ភេទ ប្រុស អាយុ ៣៥ឆ្នាំ , អ្នកទាំង ៥ រស់នៅ ភូមិ អុង ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ បានធ្វើ ដំណើរ ពី ទិស ខាងកើត ទៅខាង លិច លុះ មកដល់ ចំណុច ខាងលើបាន ដាច់កង់រួចរេចង្កូត ចូលចំណែកផ្លូវ ម្ខាងជ្រុលទៅបុកគ្នា ពេញទំហឹងក្នុងទិសដៅ បញ្ច្រាសទិស គ្នា ជាមួយ រថយន្ត ម៉ាក TOYOTA ALPHARD ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 2BC- 5007 អ្នកបើកបរ ជាជន ជាតិចិន មិនទាន់ស្គាល់ឈ្មោះ បណ្តាល ឲ្យ ឈ្មោះ មិន ឆោម ( ខាង ភាគី រថយន្ត ម៉ាក FORD RANGER) ស្លាប់ ភ្លាមៗ នៅនឹងកន្លែង និង ៥នាក់ ទៀតរងរបួស ធ្ងន់ស្រាល ។   ក្រោយពី កើតហេតុអ្នករងរបួសទាំងអស់ បានដឹកទៅ ព្យាបាលនៅ មន្ទីរពេទ្យ ។

សពបានប្រគល់ជូន សាច់ញាតិចំពោះ វត្ថុតាងទាំងពីរគ្រឿងយកមក រក្សាទុក នៅអធិកា រដ្ឋានគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការ តាម និតិវិធី ៕