- បណ្ដាញសង្គមយក្ស YouTube បានសម្រេចផ្អាកប៉ុស្តិ៍ ឬឆាណែលរបស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ Donald Trump។
- ការសម្រេចផ្អាកនេះក្រោមបទចោទប្រកាន់របស់ YouTube ដែលមើលឃើញថា Donald Trump បានរំលោភគោលនយោបាយក្រុមហ៊ុនសម្រាប់ការញុះញង់ហិង្សា បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានលុកលុយទៅលើវិមានកាពីតូលកាលពីសប្ដាហ៍មុន។
- បណ្ដាញសង្គម Twitter កាលពីពេលកន្លងទៅក៏បានផ្អាកជាបណ្ដោះអាសន្នលើគណនីរបស់លោក Trumpក្រោមមូលហេតុដូចគ្នានឹង YouTube រួចក៏បានបើកវិញ៕