អាជ្ញាធរជាតិអប្សរា សម្រេចកែលម្អផ្លូវផ្សេងសម្រាប់យានយន្ត ខណៈទុកផ្លូវមុខព្រះលានជល់ដំរីសម្រាប់តែការថ្មើជើងប៉ុណ្ណោះ។
កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរអប្សរាបានសម្រេចកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ក្នុងនោះដែរអាជ្ញាធរសម្រេចកែលម្អប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការថ្មើរជើងតែប៉ុណ្ណោះ។ ចំពោះការកែលម្អនេះ គឺដោយសារតែការមើលឃើញពីហានិភ័យចំពោះប្រាសាទ (រំញ័រ និងការពុកផុយ) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ ដែលបង្កដោយការបើកយានជំនិះគ្រប់ប្រភេទ។ នេះជាការលើកឡើងរបស់ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកក្នុងកិច្ចការមួយនេះ។ចំពោះទីតាំងដែលត្រូវកែលម្អទាំងស្រុងគឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័ន រហូតដល់ចំណុចមុខព្តះពន្លាស្តេចគម្លង់។ គួរអោយដឹងដែរថា កិច្ចការនេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៦ខែទៀត។