ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការសម្រេចកាត់យកដីបឹងតាមោក ទំហំ២០ហិកតា ពីវិស័យឯកជន គឺលោក លន់ ហាក់ និងលោកស្រី ឈុន ចាន់ធី មកទុកជាសម្បត្តិរដ្ឋវិញ។

និរាករណ៍នេះ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។