ភ្នំពេញ៖ ពិតជាបង្កការភ្ញាក់ផ្អើលផ្ទួនៗតែម្តង! ខណៈអតីត​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​​ ឈ្មោះ ​Inter Continental ​ក្នុងរាជធានីភ្នំពេញ បាន​ប្រកាសបិទ​ដំណើរ​ការ ស្រាប់តែសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Apsara Ankor នៅខេត្តសៀមរាប បានប្រកាសបិទទ្វាក្នុងថ្ងៃជាមួយគ្នាផងដែរ។ ចំពោះការភ្ញាក់ផ្អើលផ្ទួនៗគ្នានេះ បន្ទាប់ពីអ្នកគ្រប់គ្រងរបស់សណ្ឋាគារ The Great Duke Phnom Penh ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ តទៅ ក្រោមហេតុផលវិបត្តិហិរញ្ញវត្ថុ ស្រាប់តែនៅខេត្តសៀមរាប អ្នកគ្រប់គ្រងសណ្ឋាគារអប្សរាអង្គរ​ បានជម្រាបឲ្យដឹងថា សណ្ឋាគារ Apsara Angkor នឹងបិតផ្អាកអាជីវកម្មចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ ២០២០ នេះតទៅផងដែរ ។ ​ដោយលោកបានរៀបរាប់នៅបណ្តាញសង្គមហ្វេសប៊ុកថា៖ “Let’s Celebrate New Year Countdown 2020 and Close-down Countdown 01-1-2020. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សណ្ឋាគារអប្សរាអង្គរ បានបើកដំណើរការអស់រយៈពេលជិត 18ឆ្នាំហើយ…ធ្លាប់មានមោទនភាពក្នុងការលើកស្ទួយវិស័យទេសចរណ៍អោយមានកំណើន…ធ្លាប់បានទទួលរៀបចំកិច្ចប្រជុំធំៗ…ធ្លាប់ទទួលពានរង្វាន់ ASEAN Green Hotel Standard ពីរដង និង ជាសណ្ឋាគារឆ្នើមទទួលពានរង្វាន់ សណ្ឋាគារគ្មានផ្សែងបារី ពេលនេះដល់ពេលវេលាសំរាកសិនហើយ  យើងខ្ញុំសូមលំអោនកាយគោរពថ្លែងអំណរគុណ ចំពោះអតិថិជន និង ដៃគូអាជីវកម្មទាំងអស់ ហើយក៏សូមគោរព លាអតិថិជនទាំងអស់ និង ផ្អាកអាជីវកម្ម ចាប់ពីថ្ងៃទី 01 មករា ឆ្នាំ 2020 តទៅ”។

ពាក់ព័ន្ធទៅនឹងការបិទទ្វារបស់សណ្ឋាគារ Asara Angkor ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ល្បីក្នុងទឹកដីខេត្តសៀមរាប ភ្នាក់ងារ Cam Asia បានសុំធ្វើការបកស្រាយពីប្រធានគ្រប់គ្រង របស់សណ្ឋាគារនេះតាមរយៈទូរស័ព្ទ ដោយលោកបានបញ្ជាក់ថា៖ សណ្ឋាគារនេះពិតជាបិទទ្វាមែន ហើយក៏បានធ្វើការប្រកាសជូនដំណឹងដល់បុគ្គលិកសណ្ឋាគាររយៈពេល ២ខែមកហើយ និងបានជូនសំណង រួមនិងប្រាក់់បៀវត្សរ៍បំណាច់ឆ្នាំជូនពួកគាត់រួចរាល់ហើយដែរ ។ ដោយឡែកចំពោះបុគ្គលិកឆ្នើមមួយចំនួន ត្រូវបានបញ្ជូនទៅឲ្យធ្វើការនៅសណ្ឋាគារ Apsara Palace ផងដែរ។ លោកបន្តថា ហេតុផលចម្បងដែលធ្វើឲ្យមានការបិទទ្វាសណ្ឋាគារនេះ ទីមួយកត្តាពន្ធដា ទីពីកត្តាភ្ញៀវទេសចរណ៍ធ្លាក់ចុះ ទីបីផ្គួបផ្សំទៅនិងការប្រកួតប្រជែងពីសណ្ឋាគារផ្សេងៗដោយកំណត់លើតម្លៃភ្ញៀវថោកជាង។ លោកបានសម្តែងការព្រួយបារម្មណ៍ថា៖ លោកពិតជាមានអារម្មណ៍សោកស្តាយ ចំពោះការបិទទ្វានូវសណ្ឋាគារមួយនេះ ដែលជាសណ្ឋាគារល្បីមួយនៅកណ្តាលក្រុងសៀមរាប ខាងផ្នែកទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍អន្តរជាតិ និងទទួលកិច្ចប្រជុំសំខាន់ៗ ប្រចាំតំបន់ អស់រយៈពេល ១៨ឆ្នាំ តែត្រូវបានបញ្ចប់ត្រឹមឆ្នាំចុងឆ្នាំ២០១៩ នេះដែលមិនគួរឲ្យជឿ។

ដោយឡែក​ ក្រឡេកមកចាប់អារម្មណ៍សណ្ឋាគារផ្កាយ៥ នៅភ្នំពេញ​វិញម្តង Inter-continental Hotel ជាសណ្ឋាគារដែលធ្លាប់ទទួល​មេដឹកនាំធំៗ​ អស់​រយៈពេល២៣​ឆ្នាំ​កន្លង​មក​នេះ ​ទីបំផុត​ត្រូវបា​នបាត់​ឈ្មោះ​ និងបិទទ្វារនៅចុងឆ្នាំ២០១៩ នេះផងដែរ ។ សណ្ឋាគារ​មួយ​នេះ​បើក​នៅឆ្នាំ១៩៩៦ ដែលមានវ័យចំណាស់ជាងគេបំផុតនៅរាជធានីភ្នំពេញ និងជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា ក្រោយមកបានប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨។ អ្វីដែលគេនៅចងចាំនោះ គឺសណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានលើកដំបូង កាលពីឆ្នាំ២០០២ ដែលបានទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។

ក្នុង​លិខិត​មួយ​ច្បាប់ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក Chakrapong Paladsongkram ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ The Great Duke បាន​ជូន​ដំណឹង​ដល់​បុគ្គលិក​សណ្ឋា​គារ​ទាំង​អស់​ថា «សណ្ឋាគារ​នឹង​ត្រូវ​បិទ​ដំណើរការ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​» ។​

លិខិត​នោះ​បន្ថែម​ថា៖ «ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ បុគ្គលិក​ទាំង​អស់ត្រូវ​បាន​ស្នើ​ឲ្យ​សម្រាក​ មិន​បាច់​មក​ធ្វើ​ការ​ទេ។ ម្យ៉ាង​វិញ​ទៀត ​សណ្ឋាគារ​បាន​ចាត់​តាំង​ការិយាល័យមេធាវី អេច​ប៊ី​អេស (HBS) ឲ្យ​ទទួល​ដោះ​ស្រាយ​នូវ​ដំណើរ​ការ​នៃ​ការ​បិទ​សណ្ឋាគារ​នេះ ​រួម​ទាំង​គិត​គូរ​ដោះ​ស្រាយ​ពី​អត្ថប្រយោជន៍​របស់​បុគ្គលិក​ទាំងអស់​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន»។

លិខិត​ជូន​ដំណឹង​នេះ​មិន​បាន​បញ្ជាក់ថា​តើ​សណ្ឋាគារ​នេះ​ក្ស័យធន​ឬ​យ៉ាង​ណា ​ហើយ​សណ្ឋាគារ​នេះ​នឹង​ត្រូវផ្លាស់​ប្តូរ​ទៅ​ជា​បែប​ណា​បន្ត​ទៀត​នោះ​ទេ។

លោក តុប សុភ័ក ​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ បានប្រាប់អ្នកសារព័ត៌មានថា លោកមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ពី​សណ្ឋាគារ The Great Duke ពាក់ព័ន្ធ​នឹង​ការ​បិទ​ទ្វារ​នៅ​ឡើយ។ លោក​បន្ថែម​ថា កន្លង​មក​ មាន​បញ្ហា​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ​នៅ​ខេត្ត​សៀម​រាប បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ទីនោះ ប៉ុន្តែ​លោក​ថា សម្រាប់​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា៖ «អាច​ថា​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​មុខ​ជំនួញ​របស់​គាត់ ជួនកាល​ម្ចាស់​សណ្ឋាគារ​គាត់​មាន​បញ្ហា​អី​មួយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​គាត់​អី​អញ្ចឹង​ទៅ​ អាហ្នឹង​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ទាក់ទង​លើ​រឿង​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍ វិស័យ​សណ្ឋាគារ​នេះ​ យើង​មិន​មាន​បញ្ហា​ទេ»។

បើ​តាម​លោក​ តុប សុភ័ក​ នៅរាជធានីភ្នំពេញមានសណ្ឋាគារលំដាប់ផដាប់​ផ្កាយ​៥ ចំនួន៧ ហើយនេះ​គឺ​ជា​លើក​ទី​មួយ​ ដែល​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ត្រូវបិទ​ទ្វារ​នៅ​រាជធានី​ភ្នំពេញ៕

ដោយ៖ Cam Asia