អាវុធហត្ថឃាត់ខ្លួនក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន០៣នាក់ និងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួន

326

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចុះបង្ក្រាបក្មេងស្ទាវ ប្រើប្រាស់គ្រឿងញៀន និងដកហូតបានវត្ថុតាងគ្រឿងញៀន កាំបិតនិងសម្ភារៈមួយចំនួនទៀត បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី។

 

ជនសង្ស័យទី១.ឈ្មោះ ថាន់ ប៊ុនធា ហៅធុងភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ហិន ហានភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំងពីរនាក់ខាងលើឃាត់ខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

នៅថ្ងៃដដែលនោះក្រោយពីសាកសួរចម្លើយរួចទើបកម្លាំងកងរាជអាវុធហត្ថជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី បន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ណាន់ ផុន ហៅ គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កូនថង់ ទម្ងន់៣,៥៨ក្រាម,ថ្នាំគ្រាប់WY ចំនួន១,៥គ្រាប់ ទម្ងន់០,៤៨ក្រាម,ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕