ប្លែកបំផុតកាលពីថ្ងៃទី ១៦ ខែមករា ២០២១ នេះចិនចាប់ផ្ដើមបើកដំណើរការសេវាកម្មដឹកអ្នកដំណើរកម្សាន្ត ជាមួយនឹងរថយន្តក្រុងអាចបើកលើទឹក រំលេចដោយពណ៌ទឹកក្រូចដ៏ទាក់ទាញ នៅឯខេត្ត ហ៊ូណាន ភាគកណ្ដាលនៃប្រទេសចិន ។

រថយន្តក្រុងដឹកអ្នកដំណើរកម្សាន្ត amphibious អាចបើកបានទាំងនៅលើដីគោក និងនៅលើទឹក ហើយកាលពីថ្ងៃទី ១៦ មករា នេះចាប់ផ្ដើមបើកចូលទឹកជាលើកដំបូងដោយជោគជ័យ ។ រថយន្តក្រុងបើកលើទឹកនេះបានរចនាឡើងយ៉ាងពិសេសជាមួយពណ៌ដ៏ឆើតឆាយ មានបំពាក់នូវឧបករណ៍បច្ចេកវិទ្យា ការពារសុវត្ថិភាព ។ ទើបតែបើកដំណើរការក៏ពិតមែន ប៉ុន្តែពេលនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរផងដែរ ៕