• នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់២៦ ខែមករា ឆ្នាំ២០២១។
  • ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ដែលធ្វើអោយស្ថានភាពអាកាសធាតុនៅកម្ពុជា មានដូចខាងក្រោម ៖
  • ១. បណ្តាខេត្តនៅតំបន់វាលទំនាប ៖ សីតុណ្ហភាពទាបបំផុត គឺ១៧-២២អង្សាសេ និងសីតុណ្ហភាពខ្ពស់បំផុត ២៧-៣០អង្សាសេ
  • ២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពទាបបំផុត គឺ១៣-១៨អង្សាសេ និងសីតុណ្ហភាពខ្ពស់បំផុត ២៧-២៩អង្សាសេ
  • ៣. តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពទាបបំផុត គឺ២៣-២៥អង្សាសេ និងសីតុណ្ហភាពខ្ពស់បំផុត ២៩-៣១អង្សាសេ