ឆ្លងរាល់ថ្ងៃ! ព្រឹកនេះ ក្រសួងរកឃើញ ៧នាក់ ឆ្លងកូវីដ១៩

263

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីរកឃើញថ្មី ៧នាក់ ដែលកើតលើពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ។

ពលករមកពីប្រទេសថៃ៧នាក់ ត្រូវបានរកឃើញថាបានឆ្លងកូវីដ១៩ ដោយ៥នាក់ជាពលករដែលទើបតែមកដល់កម្ពុជាបានត្រឹមរយៈពេល៣ថ្ងៃ ខណៈមនុស្ស២នាក់ទៀតបានមកដល់កម្ពុជាតាំងពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺទាំង៧នាក់ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល